ព័ត៌មានកីឡា

Chelsea យល់ព្រមតម្លៃ ៣៥លានផោន

ក្រុមតោខៀវ Chelsea បានយល់ព្រមទិញខ្សែបម្រើស្លាប Alex Oxlade-Chamberlain ពីក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃ​ ៣៥លានផោន។

បើតាម Breaking News បានឲ្យដឹងថា នេះគឺជាការ តាមប្រមាញ់យ៉ាងជោគជ័យ របស់ក្រុមតោខៀវ Chelsea ដែលអាចនាំយកកីឡាករដ៍ឆ្នើមរបស់ក្រុម កាំភ្លើងធំ Arsenal គឺកីឡាករ Alex Oxlade-Chamberlain ។ ជាការពិតណាស់ Chelsea បានយល់ព្រមនូវតម្លៃផ្ទេរ ៣៥លានផោន ជាមួយក្រុម Arsenal សម្រាប់ខ្សែបម្រើស្លាបវ័យ ២៤ឆ្នាំរូបនេះ។ មូលហេតុដែលនាំឲ្យ ក្រុមតោខៀវ Chelsea អាចទទួលបានជោគជ័យ ក្នុងការនាំយក កីឡាករ Alex Oxlade-Chamberlain បាននោះ ដោយសារតែ ខ្សែបម្រើរូបនេះ បានបដិសេធ មិនបន្តកុងត្រាថ្មី ដែល Arsenal បានឲ្យប្រាក់ប្រចាំសប្តាហ៍ដល់ទៅ​ ១៨ម៉ឺនផោន ខណៈកុងត្រារបស់រូបគេនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយនេះ។

យ៉ាងណាវិញ Alex Oxlade-Chamberlain ដូចជាមិនចង់បន្តនៅ Arsenal ទៀតឡើយក្រោយពេលចាញ់ Liverpool ៤-០ កាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឲ្យ Arsenal មិនអាចឃាត់ឃាំង ដំណើរចាកចេញ ស្របពេលមានការចង់បានពី Chelsea ផងនោះ។ ដូច្នេះហើយ មុនរដូវកាលដោះដូរកីឡាករ ត្រូវបញ្ចប់នៅថ្ងៃព្រហស្បត្តិ៌នេះ ក្រុមតោខៀវ Chelsea នឹងទទួលបានកីឡាករចំណូលថ្មី Alex Oxlade-Chamberlain ជាក់ជាមិនខាន។

មតិយោបល់