ព័ត៌មានកីឡា

Liverpool និង Arsenal ធ្វើសង្រ្គាមដណ្តើម Lucas Vazquez

ក្រុមដែលមានមូលដ្នាននៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ទាំង២ Liverpool និង Arsenal បានចាប់ផ្តើមធ្វើសង្រ្គាមដណ្តើមយកខ្សែប្រយុទ្ធស្លាបរបស់ក្រុម Real Madrid គឺកីឡាករ Lucas Vazquez ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា បន្ទាប់ពី Lucas Vazquez មានបំណងចង់ចាកចេញពី Real Madrid ក្រោយពីមិនសូវបានបង្ហាញខ្លួនឲ្យក្រុម Real Madrid នាពេលកន្លងមកនោះ ក្រុមហង្សក្រហម Liverpool និងក្រុមកាំភ្លើងធំ Arsenal បានដាក់គោលដៅប្រជែងយកកីឡាករអេស្ប៉ាញវ័យ ២៦ឆ្នាំរូបនេះ។ តាមរយៈប្រភពខាងលើដដែលនេះ ក្លិបធំៗ របស់អង់គ្លេសទាំង២ ខាងលើនេះ មិនរាថយឡើយ ក្នុងការតាមប្រមាញ់ Lucas Vazquez ពី Real Madrid បើទោះបីជារដូវកាលដោះដូរកីឡាករ កាន់តែខើចណាស់ទៅហើយ។

ម្យ៉ាងវិញទៀត ប្រសិនបើមិនអាចនាំយកបានក្នុងរដូវក្តៅនេះ Liverpool និង Arsenal នឹងបន្តតាមប្រមាញ់នៅ ខែមករាខាងមុខបន្តទៀត។ យ៉ាងណាវិញ ទាក់ទងនឹងតម្លៃដែលក្រុមទាំង២ តាមប្រមាញ់ Lucas Vazquez នោះ ពុំទាន់មានការបង្ហាញឲ្យដឹងច្បាស់នៅឡើយទេ ក៍ប៉ុន្តែ តាមរយៈ Don Balon ទំនងជាមិនទាបជាង ៥០លានផោនឡើយ ឬអាចលើសនេះក៍ថាបាន។ ដូច្នេះហើយ រវាងក្រុម Liverpool និង Arsenal មិនទាន់ដឹងច្បាស់ថា ក្លិបណាមួយដែលអាចនាំយក Lucas Vazquez បានឡើយ ព្រោះថា រដូវក្តៅជិតបញ្ចប់ ម្យ៉ាង Real Madrid ហាក់ដូចជាមិនចង់លក់ កឡាករអេស្ប៉ាញរូបនេះឡើយ។

ក៍ប៉ុន្តែ Real Madrid មិនប្រាកដថារក្សាទុក Lucas Vazquez ប្រសិនបើមានការទិញកីឡាករបន្ថែមនោះ ខណៈ ហង្សក្រហម Liverpool មានភាគរយខ្ពស់ជាង Arsenal ក្នុងការនាំយក Lucas Vazquez មកកាន់ Anfield ។

មតិយោបល់