ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅខេត្តព្រៃវែង

ព្រៃវែងៈ លោកអធិការស្រុកកញ្ជៀច បានប្រាប់Post News ថា មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅភូមិទុកស្រូវ ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ផ្ទះដែលឆេះ ស្លឹក ទំហំ៤គុណ៦ម៉ែត្រ របស់ឈ្មោះ កូក ចិត្ត ប្រពន្ធឈ្មោះ ទុយ ផាន នៅភូមិឃុំកើតហេតុខាងលើ។ ដោយមានការជួយពន្លត់ពីបងប្អូនប្រជាពលរដ្ឋដែរ តែមិនទាន់ពេល ព្រោះពេលឆេះម្ចាស់មិននៅ ហើយជាប្រភេទផ្ទះស្លឹកផង បណ្តាលឲ្យឆេះទាំងស្រុង ភ្លាមៗ សម្ភារៈដែលរងការខូចខាត ឆេះខោអាវ និងអង្ករ៥០គីឡូក្រាម គិតជាទឹកប្រាក់២,០០០,០០០រៀល។

លោកអធិការស្រុកកញ្ជៀចបានបញ្ជាក់ពីមូលហេតុ បណ្តាលមកពីភ្លើងចង្រ្កានដាំបាយម្ចាស់មិននៅផ្ទះ៕

មតិយោបល់