យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៧ នេះ បានបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ប្រវែងប្រមាណ ១២០ ម៉ែត្រ និងចំណុចភូមិទំនាបស្រែហង់ ឃុំរលាប្អៀរ ប្រវែងប្រមាណ២៥ ម៉ែត្រ៕
ព័ត៌មានជាតិ
មតិយោបល់