ព័ត៌មានសុខភាព

តើគួរតែធ្វើដូចម្ដេច ទើបអាចបំបាត់បញ្ហាក្លិនមាត់បាន?

បរទេសៈ ខ្យល់ដង្ហើមមិនល្អ អាចកើតមានទ្បើងសម្រាប់អ្នកទាំងអស់គ្នា គ្រប់ពេលវេលា ដែលវាបណ្ដាលមកពីកត្តាជាច្រើនដូចជា មាត់ស្ងួត អាហារប្រូតេអ៊ីនខ្ពស់ ជាតិស្ករ ឬទឹកអាស៊ីត ជក់បារី និងជំងឺពុកធ្មេញជាដើម អាចជាកត្តាមួយ ធ្វើឲ្យអ្នកមានខ្យល់ដង្ហើមមិនល្អ។ តើគួរតែធ្វើដូចម្ដេច ទើបអាចបំបាត់បញ្ហានេះបាន?

១. ធ្វើការ​ដុសធ្មេញ
ការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ជារឿងល្អបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាមាត់មានក្លិន ឬខ្យល់ដង្ហើមមិនល្អ។ ហេតុដូចនេះ អ្នកតែដុសធ្មេញ យ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដោយប្រើរយៈពេលដុសពីរនាទី ដើម្បីធ្វើប្រាកដថា តំបន់ទាំងអស់នៃធ្មេញ និងក្នុងមាត់របស់អ្នកស្អាត។

២. ប្រើ​សសៃអំបោះ​រូស​ធ្មេញ​ឲ្យបាន​ញឹកញាប់​
​អាហារដែល​នៅសល់ ឬជាប់នៅ​ចន្លោះ​ធ្មេញ អាច​បន្ថែម​បញ្ហា​ក្លិនមាត់បាន ហេតុដូចនេះ អ្នកគួរតែប្រើ​សសៃអំបោះ​រូស​ធ្មេញ​ឲ្យបាន​ញឹកញាប់​ ទើបជាការប្រសើរ។

៣. ប្រើម្សៅ baking soda
ព្យាយាមប្រើម្សៅ baking soda ដុសសម្អាតធ្មេញរបស់អ្នកឲ្យបានម្ដងក្នុងមួយសប្តាហ៍ នឹងជួយបន្សាបជាតិបាក់តេរី ដែលបណ្តាលឲ្យមានខ្យល់ដង្ហើមអាក្រក់។

៤. គួរជៀសវាងនូវ​ប្រភេទ​អាហារមួយចំនួន
ខ្ទឹម​បារាំង និង ខ្ទឹម​ស គឺជា​មូលហេតុ​ដ៏​ចំបង​មួយ។ វិធី​តែ​ម្យ៉ាងដែល​អ្នក អាច​ជៀសវាង​នូវ​បញ្ហា​នេះ​បាន ​អ្នក​មិនត្រូវ​ទទួលទាន​​ខ្ទឹមស និង ខ្ទឹម​បារាំង ជាពិសេស​មុនពេល​ដែល​អ្នក​ត្រូវ ទៅ​ធ្វើការ ឬ ចូល​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ ប្រសិនបើអ្នកមាន​ការព្រួយបារម្ភ​អំពី​ក្លិន​មាត់​របស់​អ្នក។​

៥. ចោល​ទំលាប់​នៃ​ការជក់បារី​
ការជក់បារី​អាច​បំផ្លាញ​ដល់ ជាលិកា​របស់​អញ្ចាញធ្មេញ និង ធ្វើឲ្យធ្មេញមាន​ពណ៌​មិនល្អ​ ដែលវាអាច​នឹង​បង្កើនហានិភ័យ នៃ​ការ​ប្រឈម​និង​ជំងឺមហារីក​ក្នុង ក្រអូមមាត់​បាន​ផង​ដែរ​។​

៦. ធ្វើការ​ខ្ពុលមាត់​
ការ​ប្រើ​ទឹក​លាង​សំអាត​មាត់ អាចជួយ​ប្រឆាំង​នឹង​ពួក​បាក់តេរី ដោយ​បន្ថែម​នូវ ការការពារ និង​កាត់បន្ថយ​សារជាតិ​កំណកកំបោរ ដែល​បង្ក​ឲ្យមាន​បាក់តេរី​៕

Portrait of a young woman holding her nose because of a bad smell.
Portrait of a young woman holding her nose because of a bad smell.

មតិយោបល់