ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួន បុរសដែលអារកសម្លាប់ជនរងគ្រោះនៅច្បារអំពៅហើយ

ភ្នំពេញ: លោក គី រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញបាន ចេញដីកាសម្រេច ឃុំខ្លួន ជនសង្ស័យ ដែលអារកសម្លាប់ជនរងគ្រោះនៅច្បារអំពៅ ហើយ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ នេះបើយោងតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកនេះ។

ប្រភពដដែលបានបញ្ជាក់ថា លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើឈ្មោះ សំ សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ពីបទ ឃាតកម្ម លើជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរសុំទាន ត្រូវជាសាច់ថ្លៃជនសង្ស័យ និងស្នាក់នៅជាមួយគ្នា ប្រព្រឹត្តកាលពីម៉ោង១១ព្រឹកទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ករណីឃាតកម្មដ៏គួរឱ្យរន្ធត់ខាងលើបានកើតឡើងកាលពីម៉ោង១១ព្រឹកទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អំពើឃាតកម្មខាងលើនេះ គឺផ្តើមចេញពីការផឹកស៊ីជាមួយគ្នារបស់ជនសង្ស័យ និងជនរងគ្រោះ។ ក្រោយពេលផឹកស៊ីរួចជនរងគ្រោះ បានឈ្លោះប្រកែកជាមួយប្រពន្ធ ប៉ុន្តែជនសង្ស័យបានទៅឃាត់ កុំឱ្យឈ្លោះគ្នា ក៏ក្លាយជាទំនាស់ រវាងជនសង្ស័យ និងជនរងគ្រោះវិញ រហូតឈានដល់ជនសង្ស័យ ទាញកាំបិតឆ្នៃ ទៅអារកសម្លាប់ជនរងគ្រោះ រួចបានកាត់លិង្គ និងខ្វេះគ្រាប់ភ្នែកជនរងគ្រោះម្ខាងបោះចោលក្រោមផ្ទះថែមទៀតផង៕

មតិយោបល់