ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ បញ្ជូនទៅតុលាការ ពីបទរក្សាទុកនិងប្រើប្រាស់ថ្នាំញៀន!

បន្ទាយមានជ័យៈ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃ៣០ និង៣១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅពីបទរក្សាទុក ចែកចាយនិងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ប្រព្រឹត្តក្នុងចំណុចវាលឥន្ទ្រី ស្ថិតក្នុងភូមិព្រហូត សង្កាត់អូរបិល ក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា បន្ទាប់ពីដាក់ការសង្ស័យលើទីតាំងខាងលើថាយុវជនតែងជួបជុំគ្នាប្រើប្រាស់នឹងចែកចាយគ្រឿងញៀនលោកក៏បានដាក់កម្លាំងតាមដានរហូតឈានដល់បង្ក្រាបបានមុខសញ្ញាចំនួន៨នាក់ស្រីម្នាក់តែម្តង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាម ពណ៌សចំនួន ៣ថង់តូច ម៉ូតូ ២គ្រឿង កាំបិត ៥ទូរសព្ទដៃ ៣ និងសម្ភារៈសម្រាប់ប្រើសារធាតុញៀនមួយចំនួនផងដែរ៕

មតិយោបល់