ក្រុមជម្រើសជាតិអង់គ្លេស បានបន្តឈរកំពូលតារាង ពូលF ក្រោយពីយកឈ្នះលើក្រុមម្ចាស់ផ្ទះ ម៉ាល់តា ៤-០ ក្នុងការប្រកួតជម្រុះជុំទី ៧ ព្រឹត្តិការណ៍ World Cup ២០១៨ ។
នេះគឺជាការប្រកួតយ៉ាងអស្ចារ្យ សម្រាប់អង់គ្លេស ព្រោះថាត្រឹម១តង់ប៉ុណ្ណោះ ពោលនៅតង់ទី២ អង់គ្លេសអាចរកគ្រាប់បាល់បានដល់ទៅ៤គ្រាប់ ខណៈតង់ទី១ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នាបានឡើយ។ ៤គ្រាប់របស់អង់គ្លេស រកបានដោយខ្សែប្រយុទ្ធឆ្នើម Harry Kane ចំនួន២គ្រាប់ នៅនាទីទី ៥៣ និង ៩០៎ , Ryan Bertrand នៅនាទីទី ៨៦ និង ខ្សែប្រយុទ្ធ Dani Welback នៅនាទីទី ៩០។ គួរបញ្ជាក់ផងដែរថា ៣គករាប់ចុងក្រោយ របស់អង់គ្លេស សុទ្ធសឹង ធ្វើឡើង នៅចុងម៉ោងទាំងអស់ ដែលជាការធ្វេសប្រហែលយ៉ាងខ្លាំងរបស់ក្រុមជម្រើសជាតិម៉ាល់តា។ យ៉ាងណាក៍ដោយ អង់គ្លេស បានបន្តឈរកំពូលតារាង នៃពូលF បន្តទៀត ពោលឆ្លងកាត់ការប្រកួតចំនួន ៧ប្រកួតកន្លងមក ឈ្នះ៥ ស្មើ២ មិនដែលចាញ់ មាន២៧ពិន្ទុខណៈក្រុមតាមពីក្រោយ ស្លូវ៉ាគឺ មាន ១៥ពិន្ទុ ឈ្នះ៥ និហ់ងចាញ់ ២ប្រកួត។
ដូច្នេះហើយ អង់គ្លេស នឹងបន្តការប្រកួត ៣លើកបន្តទៀត ដើម្បីស្វែងរកកៅអីស្វ័យប្រវត្តិ ទៅកាន់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី នាឆ្នាំក្រោយនេះ។
https://www.youtube.com/watch?v=lBJLTG-3MV0
មតិយោបល់