ភ្នំពេញៈ បន្ទាប់ពីភ្លៀងមួយមេបានធ្លាក់ បណ្ដាលឲ្យមានទឹកជន់លិចផ្លូវ នៅម្ដុំមុខសាលាបឋមសិក្សាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (មានផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News Media )៕


ព័ត៌មានក្នុងដៃអ្នក
ភ្នំពេញៈ បន្ទាប់ពីភ្លៀងមួយមេបានធ្លាក់ បណ្ដាលឲ្យមានទឹកជន់លិចផ្លូវ នៅម្ដុំមុខសាលាបឋមសិក្សាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (មានផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News Media )៕
ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកដី បុកនិងម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យកិនស្លាប់បុរសម្នាក់ នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ ជនរងគ្រោះឈ្មោះ ហេង អាយុ៤១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មុខរបជាអ្នកលក់សាច់គោ។ រថយន្តបង្កពាក់ស្លាកលេខ កំពង់ចាម 3A-5 751…
ស្ទឹងត្រែង: សាំយ៉ុងមួយគ្រឿងបើកបរក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវរងការខូចខាតផ្នែកខាងមុខ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់ ប៉ុន្តែសំណាងល្អគ្មានអ្នករងគ្រោះដល់អាយុជីវិត។ ហេតុករណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អ្នកធ្វើដំណើរតាមដងផ្លូវបាននិយាយថា គេបានឃើញរថយន្តសាំយ៉ុងខាងលើបើកក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងថ្នល់ភ្លាមនោះតៃកុងក៏បានជាន់ហ្វ្រាំងអូសកង់ប៉ុន្តែដោយសារល្បឿនលឿនពេកទប់ចង្កូតមិនជាប់បណ្តាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវតែម្តងទៅ។ រថយន្តដែលជួបគ្រោះថ្នាក់ខាងលើ ជាប្រភេទរថយន្តសាំយ៉ុង១៥កៅអី ពណ៌ខៀវ បិតតែមពណ៌សរ…
ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសវ័យ៤០ឆ្នាំម្នាក់ដេកស្លាប់ក្រោមសំយាបផ្ទះប្អូនស្រីជីដូនមួយរបស់ខ្លួនដោយសង្ស័យថាខ្យល់គរ ធ្វើឲ្យមានការភ្ញាក់ផ្អើដល់អ្នកស្រុកនិងអាជ្ញាធរចុះដល់កន្លែងកើតហេតុ ។ ករណីនេះកើតឡើងនៅវេលាម៉ោង៩និង០៥នាទី កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចនគរបាលរដ្ឋបាល និងលោកមេឃុំព្រងិលបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់ក្រោមសំយាបផ្ទះដោយសង្ស័យ(ខ្យល់គរ) នៅចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល…
មតិយោបល់