ព័ត៌មានជាតិ

វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ “ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន”

ភ្នំពេញ: វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារ:អាស៊ាន សម្រាប់ប្រជាជនទាំងអស់ និងការរីកចម្រើន បានប្រារព្វពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១មិថុនាម្សិលមិញ ដោយបានការអញ្ជើញចូលរួមពីលោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក Rui Maria de Araujo នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ ឯកឧត្តម Jusuf Kalla អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពី សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឥស្សរជននយោបាយ វាគ្មិនសេដ្ឋកិច្ច មកពីបណ្តាប្រទេសនានាជុំវិញពិភពលោកជាច្រើនរូបផងដែរ៕

photo_2016-06-02_10-45-49

photo_2016-06-02_10-45-48 (2)

photo_2016-06-02_10-45-47

មតិយោបល់