(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការអបអរសាទរចំពោះឯកឧត្តម ង្វៀន សួនហ៊្វុក ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ថ្មី។
សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា វត្តមាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ថ្មី ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ និងពង្រឹងពង្រីកថែមទៀត ឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជាដើម្បីកសាងសហគមន៍ អាស៊ាន មួយដ៏រឹងមាំ និងសមស្រប៕
មតិយោបល់