មណ្ឌលគិរីៈ សិប្បកម្មអនាធិបតេយ្យរបស់ឈ្មោះទូ ហៀង ហៅយាយម៉ាប់ ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំមេម៉ង និងជាឈ្មួញឈើដុះស្លែល្បីឈ្មោះ ថែមទាំងជាម្ចាស់សិប្បកម្ម កែច្នៃឈើប្រណិត ដែលធំជាងគេក្នុងខេត្ត មណ្ឌលគិរី ផងនោះ មកដល់ថ្ងៃនេះទោះបីគណៈកម្មការជាតិចុះទប់ស្កាត់ នឹងបង្ក្រាបដ៏ក្តៅគគុកក៏ដោយ ក៏ឈ្មោះយាយម៉ាប់ នៅតែសម្រុកដឹកឈើយ៉ាងសស្រាកសស្រាំទាំងយប់ទាំងថ្ងៃ ដោយគ្មានខ្លាចញញើតពីអនុសាសន៍របស់សម្ដេចតេជោឡើយ។
សព្វថ្ងៃនេះ បើតាមប្រជាពលរដ្ឋនៅឃុំមេម៉ង់ ក៏ដូចជានៅក្នុងខេត្តទាំងមូលបានបង្ហើយឲ្យដឹងថា យាយម៉ាប់បើកធ្វើសិប្បកម្មទៅបានយ៉ាងរលូននេះ ក៏ដោយសារតែមានខ្នងបង្អែកអ្នកធំនៅពីក្រោយ នឹងមានលោក សំរ៉ង ឌីវិចិត្រ នាយផ្នែកដែនជំរកសត្វព្រៃភ្នំព្រិចជានាក់ជ្រោមជ្រែង។ ដូច្នេះយាយយម៉ាប់ កំពុងកាក់កបជាមួយនឹងជំនួញឈើប្រណិត។
រឿងរបស់យ៉ាយម៉ាប់នេះ គេពុំដែលឃើញមន្ត្រីជំនាញទៅប៉ះពាល់ការរកស៊ីរបស់ឈ្មួញឈើម្នាក់នេះឡើយ។ មជ្ឈដ្ឋាននានានៅខេត្តនោះ ដាក់ការសង្ស័យថា មន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តប្រហែលទទួលលាភ សំណែន ពីយាយម៉ាប់ អស់ហើយ បានជាគេមិនបង្ក្រាប៕
មតិយោបល់