ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើរការប្រព័ន្ធបង់ប្រាក់ចាប់លេខលើកដំបូង នៅទួលសង្កែ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចេញផ្សាយតាមទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធបង់ប្រាក់ដោយចាប់លេខរៀង QMS (Queue Management System) នៅបេឡាទី២ សាខាវត្តភ្នំ ដែលមានទីតាំងនៅ ទួលសង្កែ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។

ការដាក់ឲ្យដំណើរការនូវប្រព័ន្ធបង់ប្រាក់ស្វ័យប្រវត្តិថ្មីនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ឲ្យដឹងថា គឺដើម្បីទទួល និងសម្រួលដល់ការបង់ប្រាក់របស់អតិថិជនតាមបញ្ជរបេឡា ដែលកន្លងមក តែងបង្កការរំខានដល់អតិថិជនរបស់ខ្លួនក្នុងការប្រជ្រៀត ឬរង់ចាំយូរ។ ប្រព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់អតិថិជនមកបង់ប្រាក់កាន់តែងាយស្រួល និងលឿនជាងមុន៕

QMS (1)QMS (2)QMS (3)QMS (4)QMS (5)QMS (6)

មតិយោបល់