ព័ត៌មានជាតិ

ឃាត់ខ្លួនបាន៥នាក់ ពាក់ព័ន្ធករណីជេរ និងវាយគ្នាទៅវិញទៅមក ដោយសារតែមានគំនុំគ្នាយូរមកហើយ!

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទប់ពីភាគីទាំង២បានកើតជាជម្លោះវាយគ្នាទៅវិញទៅមក ព្រោះតែការជេបញ្ចោគ្នាគ្មានការយោគយល់រវាងអ្នកជិតខាងគ្នា។

ហេតុការណ៍នេះកើតឡើងល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសបាននិយាយថាភាគីទំនាស់ម្ខាងមានគ្នា៣នាក់ និងម្ខាងទៀតមានគ្នា២នាក់ ដោយទី១ឈ្មោះ ជា ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២ឈ្មោះ ចិន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំមុខរបរបើកបរ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣ឈ្មោះ សុង នាថ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកភាគីទី២ មានគ្នា២នាក់ ម្នាក់ឈ្មោះ ឈួន សុធា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឃួន ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសំដីលោក ជា ជុំ បានឲ្យដឹងថា មុនកើតហេតុក្រុមគ្រួសារគាត់បានជួបជុំបងប្អូនផឹកស៊ីថ្ងៃសែនក្បាលទឹក(សែនចិន) ក្រោយមកគាត់បានដើរទៅបត់ជើងតូចខាងក្រោយផ្ទះ ខណៈដើរមកវិញបានជួបជាមួយឈ្មោះ ឈួន សុធា ប៉ុន្តែនៅម្ខាងផ្លូវម្នាក់ ពេលនោះឈ្មោះ ឈួន សុធា បានស្រែកសួរថា«ហែងមើលមុខអីហ៎ា» គ្រាន់តែប៉ុណ្ណឹង ក៏ក្លាយជាទំនាស់សម្តីទៅវិញទៅមក និងឈានដល់កើតហឹង្សាវាយគ្នាទៅវិញទៅមកតែម្តង ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅនាំខ្លួនយកមកសាកសួរនៅអធិការខណ្ឌតែម្តង។ ដោយឡែកលោក ឈួន សុធា (ភាគីទី២) បាននិយាយថាមុនពេលកើតហេតុដោយសារតែឈ្មោះ ជា ជុំ បានសម្លឹងមុខគាត់មិនដាក់ភ្នែកសោះដោយធ្វើមុខឌឺដងដាក់គាត់ ទើបគាត់ស្រែឲ្យថា«ហែងមើលមុខអីហ៎ា» ស្រាប់តែឈ្មោះ ជា ជុំ និងបានជេរបញ្ចោរគាត់ ក៏ក្លាយជាហឹង្សារវាយគ្នាទៅវិញទៅមកតែម្តង។

គួររំលឹកថាកន្លងមកគ្រួសារទាំង២ធ្លាប់មានទំនាស់ និងគ្នាម្តងហើយប៉ុន្តែគ្រាន់តែជេរបញ្ចោរគ្នា ទើបតែរសៀលនេះប៉ះគ្នាម្តងទៀតក្លាយជាហឹង្សាតែម្តង ប៉ុន្តែមិនមានរបួសស្នាមធំដុំនោះទេ។

បច្ចុប្បន្នភាគីទាំងសងខាងមិនព្រមសម្របសម្រួលគ្នា ឡើយដោយអាងខ្នង និងយកឈ្នះរៀងៗខ្លួនតែម្តង។ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនភាគីទាំង២ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែសុខ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់