យោងតាមរបាយការណ៍របស់ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ បានលើកឡើងថា ក្លិបនិងសហការជាមួយ មន្ទីរបរិស្ថាន ខេត្តសៀមរាប ដើម្បីធ្វើការរៀបចំសកម្មភាពយុទ្ធនាការ សម្អាតបរិស្ថាននៅខេត្តសៀមរាបក្រោមប្រធានបទ “បរិស្ថាន និងកីឡា”។
សម្រាប់សមាជិកដែលចង់ចូលរួម អាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ ខេមបូឌានថាយហ្គឺរ ដើម្បីចុះឈ្មោះចូលរួម ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៧ ហើយអ្នកចូលរួមត្រឹមតែ ៥០ នាក់ប៉ុណ្ណោះ នឹងទទួលបាន អាវយឺត ១ ដល់ស្រល់ស្អាត និង អាហារសម្រន់ ដោយឥតគិតថ្លៃ ផងដែរ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់សាធារណ:ជនទូទៅក្នុងការចូលរួមសម្អាតបរិស្ថាន តាមដងផ្លូវសាធារណ: និងពន្យល់ពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិក ដែលធ្វើអោយខូចសោភណ្ឌភាពទីក្រុង និងសុខភាពប្រជាជនទាំងអស់។
សូមបញ្ជាក់ថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ៧ ព្រឹក ដោយត្រូវជួបជុំគ្នានៅ មុខសួនច្បារមាត់ស្ទឹងព្រះរាជដំណាក់៕
មតិយោបល់