ព័ត៌មានជាតិ

(មានវីដេអូ) មិនស្រួលខ្លួនទិញភេសជ្ជៈខារ៉ាបាវផឹកអស់១កំប៉ុង ពេលបញ្ជូនទៅដល់ពេទ្យរុស្ស៊ីដាច់ខ្យល់ស្លាប់តែម្តង!

ភ្នំពេញៈ នារីដែលជាកម្មការិនីរោងចក្រ ស្តារហ្វ័យូរម្នាក់ដួលសន្លប់យកទៅកាន់មន្ទីពេទ្យក៏បានស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះកើតឡើងកាលពីវេលា១០និង៤០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ផុន សាវ៉ាន់ ភេទស្រីអាយុ២៨ឆ្នាំស្នាក់នៅផ្ទះជួលម្តុំរោងចក្រខាងលើមានស្រុកកំណើតភូមិខ្វិត ឃុំបាធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពពីអ្នកដែលបានធ្វើកាជាមួយគ្នាបានឲ្យ ដឹងថា មុនពេលកើតហេតុ បានឃើញស្ត្រីរងគ្រោះបានចូលមកធ្វើការ ហើយបានទៅស្គែនមេដៃ រួចបានចូលទៅតុសំរាប់អង្គុយ តែមិនទាន់បានទៅដល់តុផងស្រាប់តែដួល ហើយក៏បាននាំគ្នាជួយធ្វើចលនា និងលាបព្រេងកូឡា មើលទៅមានសភាពមិនអាចជួយបាន ក៏តេហៅប្តីស្ត្រីរងគ្រោះឲ្យមកជួយយកទៅពេទ្យមូលមិត្ត តែដោយពេទ្យថាសភាពធ្ងន់បានឲ្យទៅកាន់មន្ទីរពេទ្យរុស្សី ជាអកុសល ពេលទៅដល់ពេទ្យរូបនាងបានក្អួត ហើយក៏និយាយថាថប់ដង្ហើមណាស់ រួចបានដាច់ខ្យល់ស្លាប់តែម្តង។

ប្រភពដដែលបានបន្តទៀតថាស្ត្រីរងគ្រោះខាងលើបាននិយាយប្រាប់មុពេលកើតហេតុថា រូបគាត់ដូចជាអស់កម្លាំងរាងហត់ៗ រួចបានទៅទិញភេសជ្ជៈខារ៉ាបាវ១កំប៉ុងហូប ហើយបានដួលតែម្តង។

ក្រោយពេលកើតហេតុរួច សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យទៅពិនិត្យសពនោះ រួចបានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែគាំងបេះដូង។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

https://youtu.be/6yuge3Y1XVk

មតិយោបល់