បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១០ និង ១០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចខាងកើតស្ពានទី៤ ប្រហែល ៣០០ម៉ែត្រ ក្រៅទីប្រជុំជន ស្ថិតភូមិកំព្រីង សង្កាត់ភ្នៀត ស្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តូយូតា កាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2X-3613 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មុខរបរ នាយករង សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ ទិសដៅពិកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តធុនធំ ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើករថយន្តកាម៉ារីស្លាប់នឹងកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តធុនធំមិនស្គាល់ម៉ាក បើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់