អតីតគ្រូបង្វឹក Red Star Belgrade និងអ្នកចាត់ការរបស់ Espanyol លោក Ljupko Petrovic បានបដិសេធការរំពឹងទុកថា លោកនឹងកាន់តំណែងជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិវៀតណាម។
អតីតម្ចាស់ជើងឯកពានរង្វាន់អ៊ឺរ៉ុបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងក្លិបបាល់ទាត់នៅ V.League 1 របស់ក្លិប Thanh Hoa ត្រូវបានគេចាត់ទុកថាជាបេក្ខជនដ៏មានសក្តានុពលមួយសម្រាប់តួនាទីជាគ្រូបង្វឹករបស់វៀតណាមបន្ទាប់ពីការលាលែងរបស់លោក Nguyen Huu Thang ។ នេះបើតាម Lao Dong Newspaper បានចុះផ្សាយ។
បុរសវ័យ ៧០ឆ្នាំ បានលើកឡើងថា៖ «គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមខ្ញុំមិនបានគិតក្នុងចិត្តទេ។ ឥឡូវនេះខ្ញុំកំពុងផ្តោតលើគោលដៅសំខាន់ជាមួយនឹងក្រុម Thanh Hoa នៅថ្ងៃអនាគត ដូច្នេះខ្ញុំមិនមានចម្លើយអំពីការទទួលយក “កៅអីក្តៅ” នោះទេ»។ កាលពីពីរបីថ្ងៃមុនគាត់ធ្លាប់បាននិយាយថា វាជា “កិត្តិយសដ៏អស្ចារ្យ” ក្នុងការធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម។
ទោះជាយ៉ាងណាក៏ដោយគាត់អាចពិចារណាឡើងវិញពីគំនិតរបស់គាត់ក្រោយពីគិតគូរពីសម្ពាធដ៏ធំធេងនៃការបង្វឹកបង្ហាត់ក្រុមផ្កាយមាស៕




មតិយោបល់