ព័ត៌មានជាតិ

ម៉ោង១២ថ្ងៃត្រង់បន្តិចទៀតនេះ ភ្លើងនឹងមកវិញហើយ អ្នកដែលដាច់ភ្លើងនៅសង្កាត់បឹងកក់១

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង៩និង៥១នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីបន្ទប់ភ្លើង478-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំង ដែលស្ថិតនៅ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២ថ្ងៃត្រង់៕

មតិយោបល់