រតនគិរីៈ បុរសម្នាក់ដែលគេដឹងថា គ្មានប្រពន្ធកូន រស់នៅស្រុកវ៉ើនសៃ ខេត្ត រតនគិរីនោះ បានចងកធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ ក្រោយផឹកសា្រសែនចំការអ្នកស្រុកក្នុងភូមិ។
ហេតុការណ៍នេះ កើតឡើងនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នៅចំណុចភូមិកាលឹម ឃុំកាចូញ ស្រុកវ៉ើនសៃ ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះកាត់ វែនតា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិព្រៅ មុខរបរធ្វើចំការ មូលហេតុដោយមកពីផឹកស្រាសែនចំការគេក្នុងភូមិ ហើយមកដល់ផ្ទះក៏ចងកស្លាប់តែម្តងធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើល។
ប្រជាពលដ្ឋនៅក្នុងភូមិកន្លែងកើតហេតុបានឲ្យដឹងថាបុរសនេះគ្មានប្រពន្ធកូនទេ ហើយក៏មិនដឹងមានរឿងអ្វីនោះដែរព្រោះរដូវនេះអ្នកភូមិច្រើនតែទៅធ្វើស្រែចំការពីព្រលឹមចេញបាត់ព្រលប់ចូលមកដល់ផ្ទះវិញទើបពួកគាត់អត់សូវដឹងរឿងបុរសនេះទេ។ហើយក៏ដឹងដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបញ្ជាក់ថាពិតជាធ្វើអត្តឃាតចងកដោយខ្លួនឯងមែន ក្រោយពីពិនិត្យសពរួចរាល់សមត្ថកិច្ចក៏ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់