ព័ត៌មានជាតិ

នគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យជូញដូរគ្រឿងញៀន ពីរនាក់ ដកហូតបានម្សៅក្រាមពណ៍សរមួយថង់ធំ និងម៉ូតូមួយគ្រឿង

រតនគីរី: នគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីរក្សាទុកនឹង ជូញដូរគ្រឿងញៀន ដកហូតបានម្សៅក្រាមពណ៍សរមួយថង់ធំ និងម៉ូតូមួយគ្រឿង។

កម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក កាលពីវេលាម៉ៅង១៧៖៤០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ បានចុះបង្ក្រាបករណីរក្សាទុកជូញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើតាមនាយប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ឃុត សុភ័ក្រ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង និងទី២ឈ្មោះ សុខ លីស៊ិន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ដកហូតបានម្សៅក្រាមពណ៌ស (សង្ស័យជាថ្នាំញៀន) ១ថង់ធំ និងម៉ូតូមួយគ្រឿង។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្តោអាសន្ននៅប៉ុស្តិ៍សង្កាត់ឡាបានសៀក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី៕

photo_2016-06-02_21-27-12

photo_2016-06-02_21-27-20

photo_2016-06-02_21-27-23

មតិយោបល់