ព័ត៌មានជាតិ

យ៉ាង​ហោច​ណាស់ ​៤០នាក់​បាន​ស្លាប់​ដោយ​សារ​ព្យុះ​នៅ​ហ្វីលីពីន

យ៉ាងហោចណាស់មានមនុស្ស ៤០នាក់បានស្លាប់ ដោយសារតែព្យុះសង្ឃរាបុប្ផា បានបោកបក់ចំភាគខាងត្បូង ប្រទេសហ្វីលីពីន នេះបើយោងតាមគេហទំព័រ BBC។

ប្រភពដដែលបានបន្តទៀតថា កម្លាំងព្យុះបានធ្វើឲ្យមានការរអិលបាក់ដី នៅតំបន់មីនដាណាវ ដែលនាំឲ្យមាន ភ្លៀង ធ្លាក់ខ្លាំង និងកម្រិត ខ្យល់បក់បោក ក្នុងល្បឿន ២១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាងនេះទៅទៀត មនុស្ស ចំនួន ៤ម៉ឺននាក់ បានបង្ខំចិត្តភៀសខ្លួន ផងដែរ។

យោងតាមប្រភពដដែលបានឲ្យដឹងថា ប្រជាជន ៤៣នាក់ស្លាប់ និង២៥នាក់ ទៀតរងរបួស នៅពេលដែលមាន ទឹកហូរធ្លាក់ខ្លាំងពី លើភ្នំនៅខេត្តវ៉ាឡេ។ អភិបាលប្រចាំខេត្តវ៉េឡា លោក អាទូរ៉ូ អ៊ុយ បាននិយាយថា ជនរងគ្រោះ ស្ថិតនៅក្នុងផ្ទះ ខណ:ទឹកហូរកាត់ផ្ទះ របស់ពួកគេ ហើយរថយន្តដឹក ទំនិញមួយគ្រឿង របស់ កងទ័ពដែលដឹកពួក ទាហាន និងជន ស៊ីវិល ក៏ត្រូវទឹកហូរនាំទៅ ជាមួយផងដែរ៕

មតិយោបល់