ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CH-6146 ជ្រុលទៅបុកគូថរថយន្តមួយគ្រឿង បណ្តាលឲ្យដួលរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បើកម៉ូតូពីលិចមកខាងកើត ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុក៏បានបុកគូថរថយន្ត បណ្តាលឲ្យរងរបួស ចំណែករថយន្តក៏បើកទៅមុខបន្តបាត់តែម្តង៕
មតិយោបល់