ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមជាមួយស្ថាប័នគយ ប៉ូលិសច្រកទ្វាកំពង់ផែ និងតំណាងអង្គការ World Emergency Relief ធ្វើការដុតកំទេចថ្នាំពេទ្យដែលហួសកាលបរិច្ឆេទចំនួន៣៣គីឡូក្រាម និងប្រគល់ថ្នាំពេទ្យដែលនៅប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម ទៅឲ្យមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។
សំគាល់៖ ទំនិញថ្នាំពេទ្យខាងលើ ជាប្រភេទទំនិញគ្មានការទាមទារក្នុងសន្និធិគយបណ្តោះអាសន្ន៕




មតិយោបល់