បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយទទួលព័ត៌មានពី ប្រជាពលរដ្ឋឈ្មោះ ពីង ផលលាព ភេទស្រី អាយុ២៩ឆ្នាំ បានប្រទះឃើញសាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចរបងបេតុងជាប់ផ្លូវលំ នៅក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ពៅ រឹទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះ៥៥៦ ក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នជាមន្រ្តីនគរបាលប៉ុស្តិ៍វត្តគរក្រុងបាត់ដំបង មានឋានន្តរសក្តិអនុសេនីយ៍ត្រី បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅនឹងជ្រុងរបងបេតុងជាប់ផ្លូវចូលផ្ទះ ដោយប្រើអាវយឺត ពណ៌អាចម៍សេះ ជាចំណងចង ថ្ពង់នឹងដែកក្បាលបង្គោលរបង។
មូលហេតុ មានវិបត្តិក្នុងគ្រួសារនឹងមានជំងឺសរសៃប្រសាទ(លេបថ្នាំជាប្រចាំ) តាមឲ្យដឹងពីសម្ថកិច្ច សាកសពខាងលើពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រោយពេលពិនិត្យធ្វើកុសល្យវិច័យរួច បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់