ព័ត៌មានជាតិ

ប្រយ័ត្ន! សមត្ថកិច្ចរកឃើញទឹកដោះគោកូនក្មេង ឆាហ៊ួយតែគុជ ម្សៅទឹកដោះគោ និងទឹកដោះគោស្រស់ដែលខូចគុណភាព និងហួសកាលបរិច្ឆេទ

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន ចុះអង្កេតទីផ្សារ ចែកposter និងផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះជាពិសេសស្លាដក់ (ទេយ្យទានសម្រាប់ព្រះសង្ឃ) នៅតាមផ្ទះលក់ភេសជ្ជៈនានាៗក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាលទ្ធផល យើងបានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា ៖
– ទឹកដោះគោកូនក្មេង ចំនួន២៤ប្រអប់តូច
– ឆាហ៊ួយតែគុជ ចំនួន៣កញ្ចប់
– ម្សៅទឹកដោះគោ ចំនួន២០កញ្ចប់
– ទឹកដោះគោស្រស់ ចំនួន១០កំប៉ុង៕

មតិយោបល់