ព័ត៌មានកីឡា

ដំណឹងល្អ សម្រាប់អ្នកគាំទ្រ Real Madrid

នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់អ្នកគាំទ្រ Real Madrid ទាំងអស់ ស្របពេលដែលខ្សែការពារស្លាបឆ្វេងដ៍ឆ្នើម Marcelo បានបន្តកុងត្រា រហូតដល់ឆ្នាំ ២០២២។

ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Goal បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេងប្រេស៊ីល Marcelo បានបន្តកុងត្រាថ្មីជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២២ ។ ការចុះកុងត្រានេះដែរ វាគឺជាដំណឹងដ៍ល្អ ព្រោះថាអ្នកគាំទ្រ Real Madrid ទាំងអស់ ពិតជាមិនចង់បាត់បង់ខ្សែការពារដ៍ឆ្នើម និងជាអនុប្រធានក្រុមនេះឡើយ។ គួរបញ្ជាក់ផងដែរថា Marcelo បានចំណាយពេលលេងឲ្យក្រុម Real Madrid ១១រដូវកាលកន្លងមកហើយ ពោលខ្សែការពាររូបនេះ បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៦ ពីក្រុម Fluminense ក្នុងតម្លៃផ្ទេរត្រឹមតែ ៨លានដុល្លាប៉ុណ្ណោះ។ យ៉ាងណាវិញ មកទលពេលនេះ Marcelo បានបង្ហាញខ្លួនឲ្យក្រុម Real Madrid បានចំនួន ៤០៨ប្រកួតកន្លងមកហើយ ដោយស៊ុតបញ្ចូលទីបានចំនួន ២៨គ្រាប់។

ដូច្នេះហើយ ខ្សែការពារស្លាបឆ្វេង ដ៍រហ័សរហួនរូបនេះ នឹងបន្តចូលរួមជាមួយក្រុមស្តេចស Real Madrid រហូតដល់ឆ្នាំ ២០២២ ខណ:ខ្សែការពាររូបនេះ ត្រូវមានភារកិច្ចច្រើន ទាំងលេងនៅ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល។

មតិយោបល់