ព័ត៌មានជាតិ

កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ដួលសន្លប់ចំនួន១៧នាក់ បណ្តាលមកពីសុខភាពខ្សោយ និង២នាក់ទៀតឈឺពោះឆ្លងទន្លេ

ភ្នំពេញៈ ករណីកម្មការិនីដែលបំរើការងារក្នុងរោងចក្រ សួនឧស្សាហកម្មសួនវឌ្ឍនៈ១ កាលពីព្រឹកថ្ងៃ ទី១៥ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាម បណ្តោយផ្លូវវេងស្រេង ស្ថិតក្នុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ចំនួន១៧នាក់ ដែលបានដួលសន្លប់ជាបន្ដបន្ទាប់ ប្រហែលបណ្តាលមកពីសុខភាពខ្សោយ និង២នាក់ទៀត ឈឺពោះឆ្លងទន្លេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែពួកគាត់ខ្សោយកម្លាំងផង ទើបបណ្ដាលឲ្យវិលមុខដួលសន្លប់តែម្តង ខណៈដែលកម្មការិនីទាំង១៧នាក់ខាងលើនេះដែលបានដួលសន្លប់ជាបន្តបន្ទាប់នោះ គឺត្រូវបានបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរភ្លាមៗផងដែរ គឺបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ចំណែកឯកម្មការិនីចំនួន២នាក់ទៀត ដែលមានអាការៈឈឺពោះឆ្លងទន្លេនោះ ដោយក្នុងនោះមានម្នាក់ បានសម្រាលកូនដោយជោគជ័យ នៅក្នុងមន្ទីរពេទ្យបង្អែក និងម្នាក់ទៀតត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យសម្ភពក្រុងផងដែរ៕

មតិយោបល់