អតីតកីឡាកររបស់ក្រុម Next Step FC ដែលមានវ័យ ១៣ឆ្នាំ ភាព ចាន់ដាវីដ ដែលទើបត្រូវបានចុះកិច្ចសន្យាជាមួយក្លិប ខេមបូឌានថាយហ្គឺរ នឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុន នាពាក់កណ្តាលខែនេះ។
បើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារក្លិបខេមបូឌានថាយហ្គឺរបានឲ្យដឹងថា កីឡាករវ័យក្មេងរូបនេះ នឹងត្រូវធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនរយ:ពេល ១សប្តាហ៍ ពោលគឺចាប់ពីថ្ងៃទី ២៥ ដល់ ៣១ ខែ កញ្ញា ឆ្នាំ២០១៧ នាសាលាបាល់ទាត់ Vivaio Funabashi S.C ហើយនិងទៅជួបជាមួយកីឡាករឆ្នើម ចាន់ វឌ្ឈនាកា ថែមទៀតផង។
សូមបញ្ជាក់ផងដែរថា ដាវីដ បានចុះហត្ថលេខារយ:ពេល ១០ ឆ្នាំជាមួយក្លិប ខេមបូឌានថាយហ្គឺរ ប៉ុន្តែក្លិបមិនទាន់នាំមកចូលរួមទេ ដោយឲ្យនៅលេងជាមួយក្លិបចាស់សិន(Next Step FC) ទាល់តែអាយុ ១៦ឆ្នាំ បានឲ្យចូលរួមជាមួយក្លិបនៅលីគកំពូលកម្ពុជានេះ៕
មតិយោបល់