ព័ត៌មានកីឡា

លីគកំពូល៖ ណាហ្គាវើល ធ្លាប់ឈ្នះ អគ្គិសនីកម្ពុជា ចុះល្ងាចនេះ?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្នុងជំនួបសប្ដាហ៍ទី ១៦ ក្រុមបាល់ទាត់ណាហ្គាវើល និងត្រូវទទួលស្វាគមន៍ ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា នាវេលាម៉ោង ៦ ល្ងាច នៅវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

គិតត្រឹមសប្តាហ៍ទី ១៦ ក្រុមម្ចាស់ផ្ទះ បង្ហាញខ្លួនបានចំនួន ១៥ដង ដោយក្នុងនោះឈ្នះ ៨ដង ស្មើរ ៥ដង និងចាញ់ ២ដង ដោយមាន ២៩ ពិន្ទុនៅក្នុងដៃ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២។ ខណ:ដែលក្រុមភ្ញៀវស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដោយ ១៥ ប្រកួត ឈ្នះ ៤ដង ស្មើរ ១ដង និងចាញ់ ១០ដង កំពុងមាន ១៣ ពិន្ទុក្នុងដៃ។

គួរំលឹកផងដែរថា កាលពីជើងទី១ ណាហ្គាវើល បានយកឈ្នះ អគ្គិសនីកម្ពុជា ៤-១ នាថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ២០១៧ កន្លងទៅ៕

មតិយោបល់