ព័ត៌មានជាតិ

ហាយឡែនឌ័រ បោលទៅបុកបង្គោលភ្លើងពេញទំហឹង តែសំណាងវិញដែល….

ភ្នំពេញៈ គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បានជ្រុលទៅបុកបង្គោកភ្លើង បណ្តាលឲ្យរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ សំណាងល្អអ្នកបើករថយន្តនិងអ្នករួមដំណើរមិនរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវ១១៥កែង២៤២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2N-3681 បើកដោយស្ត្រីម្នាក់ រួមដំណើរដោយក្មេងប្រុសម្នាក់ បានបើករថយន្តចេញពីផ្ទះដែលនៅក្បែរកន្លែងកើតហេតុខាងលើទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវ១១៥ ខណៈនោះមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ។ ចំណែកបង្គោលភ្លើងមិនស្រាំឬបាក់នោះទេ ហើយក៏សំណាងល្អអ្នកបើករថយន្តនិងអ្នករួមដំណើរមិនរងរបួសនោះទេ។

ប្រភពដដែលបន្តថា មុននឹងរថយន្តរ៉េជ្រុលទៅបុកបង្គោលភ្លើងនោះ គឺបានបុករឺម៉កដែលចតចោលនៅលើផ្លូវ១១៥ចំនួន២ និងឆ័ត្រធំរបស់ក្រុមហ៊ុនឯកជនមួយ តែខូចខាតបន្តិចបន្តួច ហើយក៏ដោះស្រាយគ្នារួចរាល់ហើយដែរ។

ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តបានហៅរថយន្តស្ទូចមកស្ទូចរថយន្តបង្កយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់