ព័ត៌មានកីឡា

Real Madrid អាចរកបាន៣ពិន្ទុ ឬទេយប់នេះ?

ក្រុមស្តេចស Real Madrid នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Real Socieded នាវេលាម៉ោង ២ និង ៤៥នាទីរំលងអាធ្រាត្រយប់នេះ នាការប្រកួតក្របខ័ណ្ឌ Spanish Laliga សប្តាហ៍ទី៤។

ជាការពិតណាស់ Real Madrid ពិតជាស្រេកឃ្លាន ជ័យជម្នះយ៉ាងខ្លាំង ក្នុងសប្តាហ៍ទី៤នេះ ព្រោះថាក្រុមការពារជើងឯកមួយនេះ បានភ្លាត់ស្មើ ២ប្រកួតជាប់គ្នាកន្លងមកហើយ។ យ៉ាងណាវិញ ក្រុម Real Socieded មិនមែនជាក្រុមមួយដែលងាយស្រួល ក្នុងការផ្តួលក្នុងទឹកដីឡើយ ខណ: ក្រុមនេះ ជាក្រុមដែលរឹងមាំក្នុងដីណាស់។ បន្ថែមលើនេះ សូម្បីក្រុម Barcelona ដែលជាក្រុមខ្លាំងមួយនោះ ក៍បានរងបរាជ័យ ក្នុងទឹកដីក្រុម Real Socieded នេះប៉ុន្មានរដូវកាលកន្លងមកហើយ។ ក៍ប៉ុន្តែ សម្រាប់ក្រុម Real Madrid វិញ ហាក់ដូចជាមិនសូវជាព្រួយបារម្ភក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Real Socieded ឡើយ ព្រោះថា Real Madrid លេងដោយមានទំនុកចិត្តខ្ពស់បំផុត។ ម្យ៉ាងវិញទៀតនោះ កាលពីរដូវកាលមុន ក្រុម Real Madrid បានលុតក្រុម Real Socieded ក្នុងលទ្ធផល ៣-០ ទាំងក្នុងដី និងក្រៅដី ជាហេតុធ្វើឲ្យ ក្រុមស្តេចស មានក្តីសង្ឃឹមច្រើន ក្នុងការប្រកួតនេះ។

យ៉ាងណាវិញ ប្រព័ន្ធប្រយុទ្ធរបស់ក្រុម Real Madrid នៅមិនទាន់ពេញជើងឡើយ ព្រោះថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់អាចចូលលេងបាន ដោយសារមិនទាន់រួចពីពិន័យ បើទោះបីជា Gareth Bale ចាប់ផ្តើមបង្ហាញទម្រង់លេងយ៉ាងល្អវិញហើយក៍ដោយ។

មតិយោបល់