ព័ត៌មានជាតិ

iPhone 6 និង iWatch ត្រូវបាន​បង្ហាញ​នៅ​យប់មិញ​

​នៅ​យប់​ថ្ងៃទី​០៩​ខែ​កញ្ញា កន្លង​នេះ​ទៅនេះ ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iPhone ចំនួន​ពីរ​ម៉ូ​ដែល​គឺ iPhone 6 និង iPhone 6Plus ដែល​មាន​អេក្រង់​ទំហំ ៤,៧​អ៊ីង និង​៥,៥​អ៊ីង ហើយ​នឹង​ចេញ​លក់​នៅ​ថ្ងៃទី​១៩​ខែ​កញ្ញា ដោយមាន ៩​ប្រទេស​មាន​លក់​មុនគេ​គឺ សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ហុងកុង សីង្ហបុរី និង​ជប៉ុន ហើយ​នៅ​ចុងឆ្នាំ​នេះ នឹង​ចេញ​លក់​នៅលើ​ប្រទេស​ចំនួន ១១៥​ទៀត​។​

​ក្រៅពី iPhone 6/6Plus ក្រុមហ៊ុន Apple បានបង្ហាញ​នាឡិកា​ឆ្លាត​វៃ Apple Watch ដែល​មាន​បី​ប្រទេស​គឺ Apple Watch, Apple Watch Sport, Apple Watch Edition ដែល​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ ២០១៤ ហើយ Apple Watch នេះ​គឺ​មិន​អាច​ប្រើ​បាន​តែ​ឯង​នោះ​ទេ តម្រូវឲ្យមាន iPhone ទើប​ប្រើ​បាន​។​

​នៅ​មាន​អ្វី​ទៀត​? ពិត​ណាស់​នៅ​មាន Apple Pay ដែល​ជា​សេវាកម្ម​ថ្មី​មួយ​របស់ Apple ក្នុង​ការចាយវាយ ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ដៃ ហើយ​សេវាកម្ម​នេះ​នឹង​ត្រូវ​ដាក់ឲ្យ​ប្រើ​នៅ​ខែ​ក្រោយ​៕​

f1410288053

មតិយោបល់