ព័ត៌មានជាតិ

តំណាងអយ្យការសម្រចចោទប្រកាន់បុរសម្នាក់ ទៅតុលាការ រឿងវាយក្បាល មន្ដ្រី នគរបាលរយះ៦ថ្នេរ

ភ្នំពេញៈ ក្រោយពីត្រូវបានសមត្ថកច្ចខណ្ឌឬស្សីកែវ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញនោះ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី សុង ឆវ័ន្ត ជាតំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ កែវ វិជ្ជា ហៅ ជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៥ច ផ្លូវបេតុង ក្រុមទី១៨ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អ៊ុម ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩៥ច ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ យោងតាមមាត្រា ២១៧ និងមាត្រា ២១៨នៃក្រមព្រហ្មទណ្ឌ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។

យោងតាមសមត្ថកិច្ចបានឱ្យដឹងបន្ថែមថា លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនឹងបន្តសាកសួរផ្ទាល់លើជនត្រូវចោទខាងលើនៅព្រឹកស្អែក។

គួររំលឹកថា សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនត្រូវចោទខាងលើកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីរូបគេ បាននាំបក្ខពួក យកប៉ាន់តែវាយក្បាលជនរងគ្រោះបែកដេរចំនួន ៦ថ្នេរ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ រួចលាក់ខ្លួនក្នុងផ្ទះ៕

https://youtu.be/JOBOEwPSWt0

មតិយោបល់