ភ្នំពេញៈ យុវជនម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រត់ចេញពីផ្ទះជាច្រើនថ្ងៃ ឪពុកស្វែងរកឃើញនៅវត្តភ្នំបដិសេធមិនទទួលស្គាល់ ឪពុកប្រាប់សមត្ថកិច្ចឱ្យជួយឃាត់ និងនាំសាច់ញាតិមកយកកូនប្រុសត្រឡប់ទៅវិញ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យុវជនរូបនេះមានឈ្មោះ កែបម៉ៃ ឆព្វណ្ណរង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ្រពាំងលាន ឃុំចំបក ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ យុវជនខាងលើបានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយមិនដឹងថា មានវិបត្តិអ្វីនោះទេហើយមិនដឹងថា ចាកចេញទៅណាឡើយ លុះបុរសជាឪពុកដើររកជាច្រើនថ្ងៃ តែមិនឃើញ លុះរកមកដល់ចំណុចវត្តភ្នំ នៅរាជធានីភ្នំពេញ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយនាំកូន ត្រូឡប់យកទៅខេត្តតាកែវវិញ ។ តែពេលបុរសជាឪពុកមកទទួល ហៅទៅផ្ទះវិញនោះ យុវជនខាលើបដិសេធថា បុរសខាងលើមិនមែនជាឪពុករបស់ខ្លួន ហើយមិនព្រមត្រឡប់ទៅជាមួយគាត់ឡើយ លុះសាច់ញាតិឡើងមកពីខេត្តបន្ថែមទៀតទើបព្រមទៅជាមួយ ។
ក្រោយពីពិនិត្យឯកសារួចរាល់ សមត្ថកិច្ចក៏អនុញាតឱ្យក្រុមគ្រួសារនាំត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់