ព័ត៌មានជាតិ

ចិន​តែង​តាំង​​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ប្រចាំ​ប្រទេស​កូរ៉េ​ខាងជើង​

ប៉េកាំង៖ រដ្ឋាភិបាលចិន បានតែងតាំង​​ឯកអគ្គរដ្ឋទូតថ្មី​ប្រចាំប្រទេស​កូរ៉េខាងជើង ដែលនេះជា​ទំនាក់ទំនង​ការទូត​ដ៏សំខាន់ និងជាផ្នែកមួយ នៃ​កិច្ចខិតខំប្រឹងប្រែង ដើម្បី​ជំរុញឲ្យប្រទេសដែលផ្តាច់ខ្លួន ចេញពីពិភពលោកមួយនេះ ​បញ្ចប់មហិច្ឆតា​ក្នុងការពង្រីកអាវុធ​នុយក្លេអ៊ែរ​។ នេះបើយោងតាម Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះ។

រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា លោក Li Jinjun ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូតថ្មី​ជំនួសឲ្យលោក Liu Hongcai ដែល​កាលពីមុនលោក Li អតីតជា​អនុប្រធាន​នាយកដ្ឋានអន្តរជាតិ នៃបក្សកុម្មុយនីស ដោយឡែក លោក Liu ​ត្រូវបាន​បញ្ជូន​ត្រឡប់មកកាន់តំណែង​នៅនាយកដ្ឋានជំនួសលោក Li វិញ។

គួរបញ្ជាក់ផងដែរថា ចិនគឺជាប្រទេសតែមួយគត់ ដែលមានទំនាក់ទំនងជិតស្និទ្ធបំផុត​ជាមួយប្រទេសផ្ដាច់ការកូរ៉េ​ខាង​ជើង ទាំងទំនាក់ទំនងការទូត ទាំងសេដ្ឋកិច្ច៕

1426756384165043_480_320

មតិយោបល់