ព័ត៌មានបច្ចេកវិទ្យា

តោះ! មកមើលវីដេអូធ្វើទារុណកម្មលើ iPhone 8 ម្តងមើល តើវាអាចទ្រាំទ្របានប៉ុណ្ណា!

ទើបតែចាប់ផ្តើមចែកចាយលក់លើទីផ្សារ និងតាមហាងនានាភ្លាម ម្ចាស់គណនី YouTube ដ៏ល្បីល្បាញឈ្មោះ JerryRigEveryThing បានទិញយក iPhone 8 មួយគ្រឿងមកធ្វើការសាកល្បងពីភាពរឹងមាំ និងជាប់ធុនរបស់វាភ្លែត ដើម្បីចែកជូនបណ្តាអ្នកគាំទ្រទំព័របណ្តាញសង្គមវីដេអូរបស់ខ្លួនបានទស្សនាស្តែងៗនឹងភ្នែក។
តាមរយ:វីដេអូដែលមានរយ:ពេលជាង ៦ នាទី ដំបូងឡើយ លោក Jerry អ្នកដែលតែងតែប្រើមធ្យោបាយបែបព្រៃផ្សៃលើស្មាតហ្វូនកំពូលៗជាហូរហែមកនោះ បានតេស្តគុណភាពអេក្រង់របស់ iPhone 8 ជាមួយវត្ថុរឹងៗ និងចុងកាំបិតដ៏មុតស្រួចមុនគេ បន្ទាប់មក គាត់ក៏ធ្វើបែបនេះទៅលើផ្នែកផ្សេងទៀតដូចជា ភ្នែកកាមេរ៉ា និងរន្ធបំពងសំឡេង។
បន្ថែមពីលើនេះ លោកក៏សាកល្បងយកដែកកេះដុតផ្ទៃអេក្រង់របស់ទូរសព្ទដែលមានតម្លៃជិតខ្ទង់ ៨០០ ដុល្លារ រួចជាចុងក្រោយ លោកក៏ប្រើកម្លាំងដៃកាច់បំបាក់វាតែម្តង។
ចង់ដឹងថាតើ iPhone 8 ដែលទើបដកចេញពីប្រអប់ថ្មីចែសនេះ អាចទ្រាំទ្រជាមួយទារុណកម្មក៏គួរឱ្យសង្គ្រឺតធ្មេញនេះបានប៉ុណ្ណា​ សូមទស្សនាវីដេអូជាមួយ Post Tech នៅខាងក្រោមនេះ៖

ប្រភពព័ត៌មាន: tomsguide

មតិយោបល់