ព័ត៌មានជាតិ

បើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលអោយអ្នករួមដំណើរ១០នាក់រងរបួស

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តែមិនបណ្ដាលឲ្យអ្នករួមដំណើរគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៧B ក្រុមទី២១ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

រថយន្តម៉ាក តូរីសដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W-9185 ក្រោយពេលកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

មូលហេតុ រថយន្តបើកបរមានទិសដៅពីរកើតឆ្ពោះទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកដើមឈើ បណ្ដាលឲ្យអ្នករួមដំណើរ១០នាក់របួសស្រាល៕

មតិយោបល់