កែបៈ លោកអធិការក្រុងកែប បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯងធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥៩នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងកែងព្រះរាជដំណាក់ ក្រុងកែប ខេត្តកែប។
ជនរងមានគ្រោះឈ្មោះ យ៉ាប់ យ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អាជីវករ រស់ភូមិនៅភូមិថ្មី សង្កាត់ព្រៃធំកែប ក្រុងកែប ខេត្តកែប ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខកែប1A-3001 មូលហេតុស្រវឹងស្រា។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយកម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប៕
មតិយោបល់