ព័ត៌មានជាតិ

អ្នកស្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ម៉ោង៧យប់ទើបមានភ្លើងវិញ!

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលាម៉ោង២ និង៣៧នាទីរសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F14) ដើម្បីឲ្យក្រុមការងារធ្វើការដាំបង្គោលអគ្គិសនីដែលបាក់ដោយសាររថយន្តកុងតឺន័របុក ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖ ១.តាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ២.សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ចោមចៅ និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៧យប់៕

មតិយោបល់