បើទោះបីជានៅពេលនេះ ប្រទេសជប៉ុនកំពុងតែទទួលឥទ្ធិពលខ្យល់ព្យុះក្ដី ប៉ុន្តែក្រុមអ្នកគាំទ្រ Apple នៅតែបន្តអង្គុយរង់ចាំនៅមុខហាង Apple Store ក្នុងប្រទេសជប៉ុន ដោយមិនខ្វល់ពីខ្យល់ព្យុះនោះទេ។
ជាក់ស្ដែងណាស់ នៅពេលនេះ ក្រុមអ្នកសារព័ត៌មានបានផ្ដិតយកនូវសកម្មភាពរបស់អ្នកគាំទ្រApple ដែលអង្គុយ និងឈរពាក់អាវភ្លៀងនៅមុខហាង Apple ក្នុងទីក្រុងមួយចំនួននៃប្រទេសជប៉ុនដើម្បីរង់ចាំទិញ iPhone 5S។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 5S កាលពីថ្ងៃទី១០ខែកញ្ញា ហើយនឹងដាក់លក់នៅថ្ងៃទី២០ខែកញ្ញា ពោលគឺនៅថ្ងៃស្អែកនេះតែម្ដង៕
មតិយោបល់