យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃបានលើកឡើងថា ខ្សែបម្រើការពារក្លិប FC Seoul កីឡាករ Osmar Barba បានក្លាយជាគោលដៅរបស់ក្លិបថៃចំនួន ៣ ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមានឱកាសវិលត្រឡប់មកកាន់ប្រទេសថៃវិញ នៅពេលដែលក្រុម Muangthong United, Chiangrai United និង Bangkok United បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើ Osmar Barba ។ កីឡាករវ័យ ២៩ឆ្នាំ គឺជាសមាជិកសំខាន់ក្នុងការទទួលបានជ័យជម្នះរបស់ Buriram United ក្នុងរដូវកាល ២០១២-២០១៣ នៅពេលដែលពួកគេបានឈ្នះគ្រប់ការប្រកួតក្នុងស្រុកនៃពានធំៗ ដូចជាក្របខ័ណ្ឌ Premier League, FA Cup និង League Cup ។
នៅចុងឆ្នាំ ២០១៣ ខ្សែបម្រើការពារ Osmar បានចូលរួមជាមួយក្លិប FC Seoul ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំនិងក្លាយជាកីឡាករបាល់ទាត់អេស្ប៉ាញដំបូងគេដែលធ្លាប់លេងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការចូលរួមជាមួយ FC Seoul កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួន ១២០ ដង រកបាន ១០គ្រាប់ នឹងត្រូវបានក្លិបតែងតាំងជាប្រធានក្រុម ហើយបានក្លាយជាប្រធានក្រុមបរទេសដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕
មតិយោបល់