ព័ត៌មានជាតិ

សវនាការរឿងក្ដីទណ្ឌិត នាង ប៊ុនធឿន ត្រូវបានបញ្ចប់ និងសាលក្រមប្រកាសថ្ងៃ១១តុលា

កណ្ដាលៈ សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកញ្ញា បញ្ចប់សវនាការរឿងក្ដីទណ្ឌិត នាង ប៊ុនធឿន ហើយសាលក្រមគ្រោងប្រកាសនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ។

ទណ្ឌិតនាង ប៊ុនធឿន អាយុ៥៧ឆ្នាំ ជាប់ចោទចំនួនពីរបទល្មើស គឺ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ តាមមាត្រា៤២ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ និងបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧និង២៣៩នៃក្រមព្រហ្មទណ្ឌ ។

លោក រស់ សាវិន ប្រធានការិយាល័យប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ខេត្តកណ្តាល ធ្លាប់បានឱ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំងថ្លុងចំនួន២០ឆ្នាំពីបទរំលោភសម្លាប់ និងបានចេញពីគុកក្នុងអំឡុងឆ្នាំ២០០៤ ហើយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រីសាច់ថ្លៃម្នាក់អាយុ១៩ឆ្នាំ ។ ប៉ុន្តែ ពុំបានសម្រេច រួចក្រោយមកក៏បានរំលោភក្មួយស្រីម្នាក់ទៀតឈ្មោះ អាយុ១០ឆ្នាំ រហូតបានសម្រេច៣លើក ៕

https://youtu.be/vkiLqSKhVc8

មតិយោបល់