ជ័យជម្នះផ្ទួនៗ ដែលក្រុមបីសាចក្រហម Manchester United បានទទួល នាពេលកន្លងមកនេះ បាននាំមកនូវភាព រីករាយយ៉ាងខ្លាំង ពីសំណាក់កីឡាករទាំងអស់ នៅក្នុងក្លិបជាមួយនឹងជោគជ័យរបស់ពួកគេ ដែលកំពុងតែកើតមាន។
សម្រាប់លោក Jose Mourinho វិញ ពិតជារីករាយយ៉ាងខ្លាំងជាមួយនឹង ការរីកចម្រើនរបស់ក្លិប ក្រោមការដឹកនាំរបស់លោក។ ជាងនេះទៅទៀត អ្នកចាត់ការជាតិព័រទុយហ្គាល់រូបនេះ បានធ្វើការដាស់តឿនដល់កូនក្រុមរបស់លោកទាំងអស់ កុំឲ្យសប្បាយភ្លេចខ្លួនព្រោះថា ការប្រកួតនៅមានច្រើនទៀតណាស់ ដែលទាមទារឲ្យពួកគេទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត។ ជាក់ស្តែងណាស់ បើតាម ESPN reports បានដកស្រង់សម្តីរបស់លោក Jose Mourinho ដែលមានអត្ថន័យថា ៖ យើងកំពុងតែទទួលបានជោគជ័យជាបណ្តើរៗហើយ ម្យ៉ាងវិញទៀត ពួកយើងកំពុងតែមានការវិវត្តន៍ ទៅមុខបានច្រើនណាស់ តែពួកយើងមិនត្រូវភ្លេចខ្លួនឡើយ ព្រោះថាពួកយើងមានមេរៀន កាលពីរដូវកាលមុនម្តងរួចមកហើយ។
យ៉ាងណាវិញ លោក Mourinho នៅតែមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Premier League ក្នុងរដូវកាលនេះ បើទោះបីជាមានគូប្រជែងជាច្រើន ដូចជា Man City, Chelsea និងក្រុមខ្លាំងជាច្រើនទៀតក្តី។ ជាងនេះទៅទៀត សម្រាប់ការវិលត្រឡប់មកកាន់ UEFA Champion League វិញ លោក Mourinho មានបំណងចង់ឲ្យក្រុមខ្លាំងទាំងអស់មានការរអា ជាមួយនឹង Man Utd ផងដែរ ខណៈលោកមិនបានបញ្ជាក់ពីបំណង ថាឈ្នះពាននេះឡើយ តែមហិច្ចតារបស់អ្នកចាត់ការរូបនេះ មិនតូចឡើយ។



មតិយោបល់