ព័ត៌មានជាតិ

ចិត្តខ្លាំងមែន! ខឹងបងថ្លៃជិះម៉ូតូអស់សាំង មិនចាក់ឲ្យវិញ ចាក់សាំងដុតសម្លាប់ខ្លួន!

រតនគិរី: លោកអធិការស្រុកអូរយ៉ាដាវ បានប្រាប់Post News ថា នៅវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានករណីបុរសម្នាក់ធ្វើអត្តឃាតដោយចាក់សាំងដុតសម្លាប់ខ្លួន នៅក្នុងចម្ការក្រោយផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិ ព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ រម៉ាស់ ទី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចារ៉ាយ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការស្រុកអូរយ៉ាដាវ បានបញ្ជាក់ពីមូលហេតុ បណ្តាលឲ្យមកពីជនរងគ្រោះខឹងបងថ្លៃយកម៉ូតូទៅជិះអស់សាំង ហើយយកមកទុកក្រោមផ្ទះ មិនចាក់ឲ្យវិញ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់