សម្រាប់លោកអ្នកដែលទើបចាប់យកបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធ iOS 11 លើ iPhone ឬ iPad ប្រហែលជាមានការភាន់ភាំងលើការគ្រប់គ្រងមុខងារមួយចំនួនដែលធ្លាប់មានលើ iOS ជំនាន់មុន ដោយសារវាត្រូវបានផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី។ ក្នុងនោះ ការមានដែរមុខងារ Auto-Brightness។
ប្រសិនបើលោកអ្នកចង់បិទមុខងារផ្លាស់ប្តូរពន្លឺអេក្រង់ដោយស្វ័យប្រវត្តិ ឬ Auto-Brightness នៅលើ iOS 11 មិនអាចចូលទៅកាន់ Settings -> Display & Brightness ដូចនៅលើ iOS 10 បានទៀតទេ។
ពោលគឺ ទាល់តែចូលទៅកាន់ Settings -> Accessibility -> Display Accommodations រួចចុចកុងតាក់បិទលើមុខងារ Auto-Brightness ទើបបាន៕
មតិយោបល់