ព័ត៌មានជាតិ

ក្មេងទំនើង ០៣ នាក់ កែឆ្នៃបំពង់ស៊ីមាំងម៉ូតូ ធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យ ត្រូវសមត្ថឃាត់ខ្លួនយកមកណែនាំ

ក្រចេះ: កាលពីវេលាម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលក្រុងក្រចេះ បានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ដែលកែឆ្នៃបំពង់ស៊ីមាំងម៉ូតូ ធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យ បណ្ដាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ​

ប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតម៉ូតូ០២គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ព្រមទាំងបានធ្វើការអប់រំណែនាំក្មេងទំនើងចំនួន ០៣នាក់ (ប្រុស) និងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ៕

មតិយោបល់