ភ្នំពេញៈ ស្ត្រីម្នាក់ដែលតែងតែផឹកស្រាស្រវឹងជាប្រចាំ ត្រូវបានដេកស្លាប់ក្នុងផ្ទះដោយសង្ស័យខ្យល់គ។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះល្វែងលេខ១០០ ផ្លូវលេខ១៩ ក្នុងបុរី ពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អូម ចាន់ធីតា ភេទស្រី អាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមសាក្សីបានឲ្យដឹងថា ជារាងរាល់ថ្ងៃនរងគ្រោះតែងតែផឹកស្រាជាប្រចាំ នៅល្ងាចថ្ងៃទី២៩ខែឆ្នាំដដែល ជនរងគ្រោះបានផឹកស្រាស្រវឹងហើយបានទៅសម្រាកនៅក្នុងផ្ទះចំណែកប្អូនរបស់គាត់បានឡើងទៅសម្រាកនៅជាន់ទី១លុះព្រឹកឡើងក៏ឃើញជនរងគ្រោះដេកអង្គុយអោនផ្កាប់មុខហើយក៏មិនចាំអារម្មណ៍ដែរ រហូតមកដល់វេលាម៉ោង១០ស្ត្រីជាប្អូនថ្លៃក៏បានទៅដាស់ស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។
សូមបញ្ជាក់ថាជនរងគ្រោះមានជំងឺប្រចាំកាយរយៈពេល២ឆ្នាំមកហើយ និងតែងតែផឹកស្រាជាប្រចាំផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ ក្រោយពេលពិត្យរូចសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/7XFcFOH7VSc
មតិយោបល់