ព័ត៌មានជាតិ

ភ្ចង់ប្លន់យកសង់២០១៦ទាំងព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានក្រុមជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង និងប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ចង់ប្លន់យកម៉ូតូ ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ទាំងព្រឹកព្រលឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ គៀង ដែលមានមុខរបរជាចុងភៅ និងស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ថា មុនកើតហេតុ គឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CI-6438 ចេញពីផ្ទះក្នុងគោលបំណងទៅផ្ទះថៅកែចុងភៅ ដែលមានទីតាំងនៅជិតកន្លែងកើតហេតុនោះដែរ។ ប៉ុន្តែពេលជិះមកដល់ផ្ទះថៅកែ បុរសរងគ្រោះបានភ្លេចថ្នាំលេប ក៏ត្រឡប់មកយកថ្នាំវិញ លុះបុរសរងគ្រោះត្រឡប់មកពីផ្ទះថៅកែបានប្រហែលជា៥០០ម៉ែត្រ ក៏លេចមុខជនល្មើស២នាក់ ជិះម៉ូតូធំមួយគ្រឿង និងប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ចង់ប្លន់យកម៉ូតូរបសជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

បន្ទាប់ពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប ដើម្បីឲ្យសមត្ដកិច្ចជួយស្វែងរកម៉ូតូឲ្យតែប៉ុណ្ណោះ៕

photo_2016-06-04_15-26-18photo_2016-06-04_15-26-27photo_2016-06-04_15-33-47

មតិយោបល់