មណ្ឌលគិរីៈ កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីក្មេងប្រុសវ័យជំទង់ម្នាក់ ត្រូវបាននគរបាលស្រុកកែវសីមា ឃាត់ខ្លួនក្រោយមានពាក្យបណ្តឹងពីម្តាយកុមារីម្នាក់ ពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ថវៈ។
ជនសង្ស័យឈ្មោះ វី ស៊ីពួន ភេទប្រុស អាយុ១៤ឆ្នាំ ជាជនជាតិចាមរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ចំណែកក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ ។
ក្រោយពីឃាត់ខ្លួន និងសាកសួររហូតមកទល់ព្រឹកថ្ងៃទី៨ តុលានេះ ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់